I.ប្រវិត្តិក្រេឌីត
ក្រេឌីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំមុខគេមួយក្នុងប្រទេសកម្ពុជា។ ដំបូងក្រេឌីត គឺជាកម្មវិធីមួយរបស់អង្គការសង្គ្រោះពិភពលោក សហរដ្ឋអាមេរិក (World Relief US) ដែលបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ជាមួយនឹងការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងផ្តល់ការបណ្តុះបណ្តាលផ្នែកសុខភាពដល់ស្ត្រីនៅតាមជនបទ នានានៃប្រទេសកម្ពុជា។ ក្រោយពីបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៤ មក ក្រេឌីតបានបង្ហាញនូវការរីកចំរើនរបស់ខ្លួនឥតឈប់ឈរ ទាំងគុណភាព ប្រាក់ចំណេញក៏ដូចជាការចូលរួមអភិវឌ្ឍន៍សហគមន៍ និងអតិថិជនផងដែរ។ ចុងឆ្នាំ ២០១០ ក្រេឌីត បានទទួលនូវអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ទទួលប្រាក់បញ្ញើពីធនាគារជាតិ នៃកម្ពុជា ផងដែរ។ នៅឆ្នាំ ២០១២ ភ្នាក់ងារវាយតំលៃ Microfinanza ក៏បានធ្វើការវាយតំលៃលើក្រេឌីត និងបានបងា្ហញថាក្រេឌីតបានបោះជំហានឆ្ពោះទៅកាន់ដំណាក់កាលថ្មី មួយទៀត គឺផ្នែកហិរញ្ញវត្ថុទទួលបាន BBB- និងផ្នែកសង្គមទទួលបាន BB+ ។ នៅឆ្នាំ ២០១២ ក្រេឌីតបានទទួលស្វាគមន៍នូវមា្ចស់ភាគហ៊ុនថ្មីគឺ Phillip MFIs Pte Ltd ដែលជាផ្នែកមួយនៃ PhillipCapital (www.phillip.com.sg) មកពីប្រទេសសឹង្ហបុរី ដែលជាស្ថាប័នហិរញ្ញវត្ថុនាំមុខគេនៅអាស៊ី ជាមួយនឹងតំបន់ប្រតិបត្តិការជុំវិញពិភពលោក និងកំពុងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុច្រើនប្រភេទ ប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ជូនដល់អតិថិជនចាប់ពីអតិថិជនតូច ដល់លំដាប់សាជីវកម្មធំៗ។ ក្រេឌីតមានគោលការណ៍គ្រឹះចំនួន៣ គឺនិរន្តរ៍ភាព ជួយអតិថិជនដើម្បីសំរេចគោលដៅអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច និងការដើរតាមការណែនាំរបស់ព្រះជាមា្ចស់។
ដើម្បី ពង្រីកប្រសិទ្ធិភាពភាពសេវាកម្មទៅកាន់អតិថិជនក្រីក្រ ក្រេឌីតក៏បានពង្រីកបន្ថែមនូវកម្មវិធី Vulnerable Service Unit (VSU) ដោយធ្វើការតាមរយៈអង្គការដៃគូអភិវឌ្ឍន៍មួយចំនួន ដែលផ្តល់នូវសេវាបន្ថែមមួយចំនួនទៀតដូចជា វគ្គបណ្តុះបណ្តាលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ (ការគ្រប់គ្រងបំណុល ការសន្សំប្រាក់ និងការគ្រប់គ្រងចំណូលចំណាយក្នុងគ្រួសារ) វគ្គបណ្តុះបណ្តាលកសិកម្មពិសេស១ ការអប់រំកុមារ ការថែទាំសុខុមាលភាព ការកសាងឥរិយាបថ ការយល់ដឹងពីជំងឺអេដស៍។ វគ្គបណ្តុះបណ្តាលខ្លះធ្វើការបង្ហាត់បង្រៀនដោយបុគ្គលិកជំនាញ របស់ក្រេឌីតផ្ទាល់ និងខ្លះទៀតបង្រៀនដោយអង្គការដែលជាដៃគូ ដោយផ្អែកតាមប្រធានបទ។
គិតត្រឹមខែធ្នូ ឆ្នាំ ២០១៤ នេះ ក្រេឌីតមានទ្រព្យសកម្មសរុបចំនួន ១២១,៥២ លានដុល្លារ រួមជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រហែល ៨៩.១៨៨ គ្រួសារ ( ៩៣.០៨១ គណនី) ការប្រមូលសន្សំបានពីអ្នកដាក់ប្រាក់បញ្ញើ ២៤.២២៣ (២៨.១៤៩គណនី) ក្នុងតំបន់ប្រត្តិការណ៍របស់ខ្លួន ១៧ ខេត្ត-ក្រុង ក្នុងចំណោម ២៤ ខេត្ត-ក្រុង នៃប្រទេសកម្ពុជា។ អតិថិជនប្រមាណ ២៨.៤៧៤ ទទួលបានការបណ្តុះបណ្តាទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ នឹង៦.៩៥៥ បានទទួលការបណ្តុះបណ្តាវិស័យកសិកម្មពិសេស និង ១៣.៣០២ បានទទួលការបណ្តុះបណ្តាលការអប់រំកុមារ។ ក្រេឌីតបានធ្វើសកម្មភាពសង្គមជាច្រើនផ្សេងៗទៀត ចំពោះព័ត៌មានលម្អិតលោកអ្នកអាចមើលតាមរយៈរបាយការណ៍សង្គមរបស់យើង ។
II.ទស្សនវិស័យ បេសកកម្ម និងគុណតំលៃ
ទស្សនវិស័យ:ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសហគមន៍ តាមរយៈការផ្តល់លទ្ធភាពដល់ប្រជាជនក្រីក្រដែលសកម្មក្នុងផ្នែក
សេដ្ឋកិច្ច ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។
បេសកកម្ម: ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលអាចជឿទុកចិត្តបាន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ
ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុច្រើនប្រភេទដល់សហ គមន៍ដោយបម្រើ
និងការពារអតិថិជនរបស់យើង និងរក្សានិរន្តរភាពរបស់គ្រឹះស្ថានជាមួយការបេ្តជ្ញាចិត្តជួយជន
ក្រីក្រ។គុណតំលៃរបស់ក្រេឌីត
ការប្តេជ្ញាចិត្ត
: ខិតខំដើម្បីសម្រេចឧត្តមភាពផ្នែកសេវា
សុចរឹតភាព
: ធ្វើអ្វីដែលត្រឹមត្រូវ
ការងារជាក្រុម
: រួមគ្នាសម្រេចគោលបំណងរួមមួយ
ការទទួលខុសត្រូវ
: មានគណនេយ្យភាពចំពោះសកម្មភាពរបស់យើង
សេចក្តីថ្លៃថ្នូរ
: សម្តែងការគោរពចំពោះមនុស្សគ្រប់រូប
តម្លាភាព : ធ្វើការដោយមានភាពច្បាស់លាស់ និងគោរពតាមក្រមសីលធម៌
ការប្រាស្រ័យទាក់ទង: ប្រាស្រ័យទាក់ទងជាមួយមនុស្ស
គ្រប់រូបដោយបើកចំហ និងរួសរាយរាក់ទាក់
ជំនឿលើគ្រិស្គសាសនា : ប្រព្រឹត្តខ្លួនតាមសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ
III. ទីតាំងក្រេឌីតសាខាបន្ទាយមានជ័យ
0 comments:
Post a Comment