ប្រវត្តិធនាគារ
ធនាគារ
ABA មានប្រវត្តិបើកសាជីវកម្មជាយូរមកហើយ។ ធនាគារនេះ
បានបង្កើតឡើងនៅក្នុងឆ្នាំ 1996 ដែល មានឈ្មោះថា Advanced Bank of Asia
limited ហៅកាត់ថា 'ធនាគារ ABA' ហើយដើមឡើយ ត្រូវបានបង្កើត
ដើម្បីផ្តល់សេវាកម្មធនាគារ ពាណិជ្ជកម្មដល់អតិថិជន ជាក្រុមហ៊ុនមួយចំនួនតូច
ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ ដោយ ចាប់តាំងពីក្លាយ ជាក្រុមហ៊ុន សាជីវកម្ម មក
មានភាពលូតលាស់ ជាច្រើនកើតមានជាបន្តបន្ទាប់។
ខាងក្រោមនេះគឺជាបញ្ជី ព្រឹត្តិការណ៍គន្លឹះថ្មីៗរបស់ ធនាគារ៖
2007 |
- ក្រុមហ៊ុនវិនិយោគឯកជន ទទួលបានភាគហ៊ុន 100% របស់ធនាគារ ABA ពីទីផ្សារដែល ទើបលេចចេញថ្មីនៅអាស៊ីមជ្ឈិម។
- បើកសាខា 'នៅតាមខេត្ត' ដំបូងគេបង្អស់នៅសៀមរាប។
- ធនាគារ ABA បានចាប់ផ្តើមពង្រីកសេវាកម្មចូលទៅក្នុងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យសេវាធនាគារលក់រាយ។
- ការភ្ជាប់ទំនាក់ទំនងដ៏សមស្របបំផុតជាមួយនឹងធនាគារ HSBC ។
|
2008 |
- ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សេវាធនាគារតាមអ៊ិនធើណិត iBank ប្រកបដោយបច្ចេកវិទ្យា ទំនើបបំផុត នៅក្នុងប្រទេស។
- កិច្ចព្រមព្រៀងជាមួយ MasterCard នាំឱ្យយើងខ្ញុំអាចដាក់ដំណើរការលើការប្រើប្រាស់ប័ណ្ណ ATM និងម៉ាស៊ីនឆូតប័ណ្ណនៅទូទាំងប្រទេសកម្ពុជា។
- បណ្តាញរបស់ធនាគារបានកើនឡើងជាមួយនឹងការបង្កើតនូវសាខាចំនួន 4 កន្លែងបន្ថែម ទៀតនៅក្នុង រាជធានីភ្នំពេញ និងសាខា 1 ទៀតនៅខេត្តបាត់ដំបង
- CommerzBank AG (ប្រទេសអាល្លឺម៉ង់) និង MashreqBank (ហុងកុង) បានក្លាយជាដៃគូសហប្រតិបត្តិការរបស់យើង។
|
2009 |
- ដំណើរការនៃការប្តូរឈ្មោះរបស់ធនាគារ ABA។ យុទ្ធនាការឃោសនាថ្មីមួយបានបើក ដំណើរការ។
- ធនាគារបានដាក់បន្ថែមនូវប្រព័ន្ធទូទាត់សេវាផ្ទេរប្រាក់ MoneyGram និងបរិក្ខារឥណទាន អាជីវកម្មខ្នាតតូចដល់ផលប័ត្រឥណទានរបស់ខ្លួន។
- បណ្តាញសាខារាជធានីភ្នំពេញបានពង្រីកសារជាថ្មីម្តងទៀត ក្នុងនោះរួមមាន សាខាខណ្ឌ ទួលគោក និងសាខាមួយផ្សេងទៀតនៅក្នុងបុរីកីឡា។
- ធនាគារ DBS (ប្រទេសសិង្ហបុរី) បានចាប់ផ្តើមមានទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងធនាគារ ABA។
- ធនាគារ ABA បានចាប់ផ្តើមចេញប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន MasterCard (ប្រភេទ Standard និង Gold) ។
|
2010 |
- ធនាគារ
ABA បានឈ្នះពានរង្វាន់កិត្យានុភាពមាសនៅក្នុងផ្នែកគ្រប់គ្រង
និងទូទាត់ សាច់ប្រាក់សកលរបស់ HSBC ចំពោះសេវាគ្រប់គ្រង និងទូទាត់សាច់
ប្រាក់អន្ដរជាតិល្អប្រសើរបំផុត។
-
បណ្តាញដៃគូសហប្រតិបត្តិការរបស់ធនាគារ ABA រួមមាន JP Morgan Chase Bank
(សហរដ្ឋ អាមេរិក) និង Standard Chartered Bank (អង់គ្លេស) ។
- ការដាក់ចេញឱ្យប្រើប្រាស់នូវប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន Visa (ប្រភេទ Classic និង Gold) ត្រូវបានអនុវត្ត។
|
2011 |
- ធនាគារ
ABA បានក្លាយជាស្ថាប័នហិរញ្ញវត្ថុដំបូងគេនៅកម្ពុជាដែលជាប់ឈ្មោះ
ជាធនាគារលក់រាយ ប្រចាំឆ្នាំពីទស្សនាវដ្តី Asian Bank & Finance
នៅប្រទេសសិង្ហបុរី។
- មជ្ឈមណ្ឌលសេវាធនាគារដែលជាផ្នែកសំខាន់បំផុតមួយសម្រាប់អតិថិជនជាក្រុមហ៊ុន
និង អតិថិជន VIP របស់ធនាគារ
ដែលមានទីតាំងនៅចំបេះដូងនៃរាជធានីភ្នំពេញបានបើក ដំណើរការ។
- ធនាគារនេះបានបង្កើតវត្តមានរបស់ខ្លួននៅបណ្តាខេត្តនានា ដោយបានបង្កើតសាខាថ្មីមួយនៅក្នុង ខេត្តកំពង់ចាម។
-
ដោយមានការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីមួយ និងនៅក្នុងវិធីសាស្ត្រសង្គម
និងសេដ្ឋកិច្ចនោះ ធនាគារ ABA
បានកែសម្រួលកម្មវិធីមីក្រូអាជីវកម្មពិសេសដែល ផ្តល់ជូនអតិថិជននូវ ខ
និងលក្ខខណ្ឌកាន់តែល្អ ប្រសើរជាច្រើន
បើប្រៀបធៀបទៅនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងទៀត។
- ក្នុងការអភិវឌ្ឍន៍
យុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យរបស់ខ្លួន ធនាគារ ABA
បានបង្កើត នាយកដ្ឋានគ្រប់ គ្រងហានិភ័យ
ដើម្បីអាចសន្និដ្ឋានភាពប៉ះពាល់ដែលអាចដឹងបានពាក់ព័ន្ធ នឹងហានិភ័យឥណទាន
ទីផ្សារ សន្ទនីយ (liquidity) និងប្រតិបត្ដិការ។
- ធនាគារ China
Construction Bank (ប្រទេសចិន) និង Standard Chartered Bank (ប្រទេសថៃ)
បានក្លាយ ជាដៃគូសហប្រតិបត្តិការរបស់ធនាគារ ABA ។
|
2012 |
- យោងតាមផែនការពង្រីកសាខា និងបណ្តាញ ATM របស់ខ្លួន ធនាគារ ABA បានបើកសាខាមួយទៀតនៅស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។
- ផ្តោតការយកចិត្តទុកដាក់
លើការចំណាយជួសជុលសាខាការិយាល័យកណ្តាល របស់ ធនាគារដោយ
បង្កើនវត្តមាននៅក្នុងខេត្តសៀមរាប តាមរយៈការផ្លាស់ប្តូរ
ទីតាំងទៅកាន់ បរិវេណដែលធំជាងមុន។
- វត្តមាន ATM បានពង្រីកសេវាកម្មចំនួន 30% ដែលនាំឱ្យមានម៉ាស៊ីន ATM សរុបដល់ទៅ 41កន្លែង។
- ទស្សនាវដ្តី
Asian Bank & Finance
នៅប្រទេសសិង្ហបុរីបានផ្តល់ពានរង្វាន់ដល់ធនាគារ ABA ជា
“ធនាគារបច្ចេកវិទ្យា និងប្រតិបត្តិក្នុងស្រុកប្រចាំឆ្នាំនៅកម្ពុជា”។
- ធនាគារ Vietcom Bank (វៀតណាម) បានបន្ថែមទៅក្នុងបណ្តាញធនាគារទំនាក់ទំនង។
|
2013 |
- ធនាគារ
ABA បានចាប់ផ្តើមដំណើរការសេវាលំដាប់ខ្ពស់ ABA Priority
ដោយបេ្តជ្ញា ផ្តល់សេវាធនាគារ
ទំនាក់ទំនងជាពិសេសដល់អតិថិជនឱ្យទទួលបានប្រាក់ចំណេញខ្ពស់។
- គម្រោងថ្មីដោយមានប្រព័ន្ធទូទាត់ប្រាក់
Pay&Go ត្រូវបានអនុវត្ត។ កម្មវិធីអនុវត្តនេះ អនុញ្ញាតឱ្យ
អតិថិជនបញ្ចូលទឹកប្រាក់ក្នុងគណនីរបស់ខ្លួនសម្រាប់ក្រុមហ៊ុនផ្តល់សេវានានា
តាមរយៈទូ ATM និង សាខារបស់យើង។
អត្ថប្រយោជន៍មួយផ្សេងទៀត គឺ ជាម៉ាស៊ីន ដាក់សាច់ប្រាក់ ដែលផ្តល់ ភាព
លទ្ធភាពបន្ថែមក្នុងការសងប្រាក់កម្ចី និងបញ្ចូលសាច់ប្រាក់ ក្នុងគណនីបញ្ញើ។
- រយៈពេលពីរឆ្នាំជាប់គ្នា
ធនាគារ ABA បានទទួលពានរង្វាន់ជា “ធនាគារបច្ចេកវិទ្យា និង ប្រតិបត្តិក្នុង
ស្រុកប្រចាំឆ្នាំនៅកម្ពុជា” ដោយធនាគារអាស៊ី និងទស្សនាវដ្តីហិរញ្ញវត្ថុ
(ប្រទេសសិង្ហបុរី)។
|
0 comments:
Post a Comment