Sunday, December 6, 2015

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត



មីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា



ចាប់តាំងពីឆ្នាំ១៩៧៩    ក្រោយពីប្រទេសកម្ពុជាបានបញ្ចប់សង្រ្គាមដ៏វិនាសសកម្មក្រោមការគ្រប់គ្រងផ្តាច់ការក្នុងរបប
ប៉ុល ពត ដែលមានរយ:ពេលរហូតដល់ទៅបីឆ្នាំប្រាំបីខែនោះមកធ្វើអោយប្រទេសជាតិធ្លាក់ដល់ចំនុចសូន្យដោយគ្មាន បន្សល់ទុកនូវអ្វីទាំងអស់រាប់ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង វិស័យសេដ្ឋកិច្ច វិស័យទូរគមនាគមន៍ វិស័យ ធនាគារ និងវិស័យផ្សេងៗទៀតជាពិសេសទៀតនោះគឺធនធានមនុស្សនេះតែម្តងគឺបានរលាយអស់ស្ទើទាំងស្រុង។ ​

ទើបតែក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩មកទើបប្រទេសជាតិបានចាប់ផ្តើមងើបឡើងបន្តិចម្តងៗ និងវិស័យផ្សេងៗក៏មាន ដំណើរការជាហូរហែឡើងវិញផងដែរ​រាប់ទាំងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។​ ហើយបើនិយាយពីវិស័យមីក្រូ ហិរញ្ញវត្ថុវិញគឺបានចាប់ផ្តើមកកើតជាថ្មីឡើងវិញកំឡុងទសវត្សន៍ឆ្នាំ១៩៩០ ដែលប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនៅពេល នោះគឺស្ថិតនៅក្រោមសកម្មភាពជាលក្ខណៈអង្គការក្រៅរដ្ឋាភិបាលតែប៉ុណ្ណោះ។​ ក្នុងនោះមាន GRET បានចាប់ផ្តើម គំរោងឥណទានជនបទសាកល្បងនៅក្នុងខេត្តចំនួនបី (ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង) ក្នុងព្រះរាជា ណាចក្រកម្ពុជា។

ការកកើតឡើងវិញរបស់មីក្រូហិរញ្ញវត្ថុនៅទស្សវត្សន៍នោះ គឺដើម្បីបំពេញបន្ថែមការខ្វះចន្លោះរបស់ធនាគារ ជាពិ សេសធនាគារពាណិជ្ជដែលមិនបានបំរើសេវាឥណទានទៅដល់ទីជនបទដាច់ស្រយាលដែលនៅទស្សវត្សនោះ គឺ ធនាគារបានស្រូបយកអតិថិជនបានត្រឹមតែ២០%[1]​ នៃប្រជាពលរដ្ឋសរុបក្នុងទូទាំងប្រទេសតែប៉ុណ្ណោះ ហើយ ប្រជាពលរដ្ឋទាំងនោះគឺភាគច្រើនគឺជាអ្នកដែលមានសេដ្ឋកិច្ចគ្រួសារប្រសើរ និងធូធារមធ្យមផងដែរ និងអ្នកទាំង នោះគឺភាគច្រើនរស់នៅទីប្រជុំជន និងទីក្រុង។ ដូច្នេះក្រៅពីនោះគឺប្រជាពលរដ្ឋមិនមានឱ​កាសក្នុងការទទួលបាន ប្រាក់កំចីឥណទានពីធនាគារដែលយកការប្រាក់ទាបសមរម្យនោះទេ។​


កត្តាមួយទៀតនោះគឺដើម្បីជួយសំរួលដល់ប្រជាពលអោយបានខ្ចីប្រាក់ ដែលមានអត្រាការប្រាក់ទាបសមរម្យជាង ឈ្មួញចងការប្រាក់នៅតាមភូមិស្រុករបស់ពួកគាត់តាមរយៈការខ្ចីប្រាក់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។សំនួរសួរថា៖ ចុះបើប្រជាពលរដ្ឋចង់ខ្ចីប្រាក់ដើម្បីយកទៅប្រកបមុខរបរផ្សេងៗ ឬពង្រីកមុខរបរ ឬធ្វើអ្វីមួយតើ គាត់ត្រូវទៅរកខ្ចីប្រាក់ពីនរណាគេនៅមុនទស្សវត្ស១៩៧៩​ ដល់១៩៩០? ចំលើយឆ្លើយថា៖ គឺមានតែម្យ៉ាងគត់គឺ ទៅរកខ្ចីប្រាក់ពីឈ្មួញចងការប្រាក់ដែលរស់នៅតាមភូមិ ស្រុក របស់គាត់​ដែលនៅពេលនោះទោះបីអត្រាការប្រាក់ ដែលឈ្មួញចងការប្រាក់ទាំងនោះបានយកការប្រាក់ខ្ពស់ គឺខ្ពស់រហូតដល់ទៅ ១០% ឬ​២០%ក្នុងមួយខែៗក៏ដោយក៏ ពួកគាត់នៅតែខ្ចីប្រាក់ដែរ។  មួយវិញទៀតនោះមានអ្នកខ្ចីខ្លះបាននិយាយផងដែរថាការប្រាក់១០% ឬ២០%ក្នុង មួយខែៗគឺមិនថ្លៃទេសំរាប់គាត់។ សំនួរសួរថាមូលហេតុអ្វី? មូលហេតុគឺគាត់គ្មានអ្នកអោយខ្ចីប្រាក់ណាផ្សេងទៀត ដើម្បីយកមកធ្វើការប្រៀបធៀបឡើយក្រៅតែពីឈ្មួញចងការប្រាក់នៅភូមិ ស្រុករបស់ពួកគាត់។

កត្តាទាំងនេះហើយធ្វើអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានចាប់ផ្តើមដើរតួនាទីឡើងវិញក្នុងនាមជាប្រតិបត្តិករក្នុងការចូល ទៅបំពេញនូវចន្លោះខ្វះខាតទាំងនេះ​ដើម្បីអោយប្រជាពលរដ្ឋ ដែលភាគច្រើនជាស្រ្តីអោយមានឱ​កាសក្នុងការខ្ចីប្រាក់ យកទៅ​ចាប់ផ្តើមមុខរបរ ឬ ពង្រីកមុខរបរដែលមានស្រាប់អោយកាន់តែប្រសើរឡើងតាមរយៈខ្ចីប្រាក់ឥណទានពីគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ។ សកម្មភាពទាំងនេះគឺសបញ្ជាក់អោយឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិតជាបានដើរ​តួនាទី យ៉ាងសំខាន់ និងយ៉ាងសកម្ម និងមានប្រសិទ្ធិភាពខ្ពស់ក្នុងកាជួយស្តារ និងធ្វើការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមកម្ពុជា ដែលអោយកាន់តែប្រសើរឡើងថែមទៀតស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបើកទូលាយ នូវគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរីទាំងក្នុងប្រទេស ក្នុងតំបន់ និងទាំងនៅលើឆាកអន្តរជាតិផងដែរ។ ជាមួយ នេះផងដែររាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ និងប្រកាសឆ្នាំ២០០៦ គឺជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ទស្សនៈ ​និងបេសកកម្ម

Home-Imp

Related Posts:

  • តើអ្វីទៅជាជំនូញអេឡិចត្រូនិច (E-commerce) ? E-commerce ចែកជាអ្វីខ្លះ?មានម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​… Read More
  • -ឈ្មោះ&:  ម៉ូលីវណ្ណរត្តនា -Birthday:16/10/1995 -អាស័យដ្ឋាន :ភូមិ៣ ឃុំព្រះពន្លា ស្រុក/ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ -មុខងារ: ទីផ្សារ(Marketing) -លេខទូរស័ព្ទទំនាក់ទំនង: 010459925/092459925 -Email adress: Mol… Read More
  • ការប្រើប្រាស់ប្រព័ន្ធIntranetនៅក្នុងក្រុមហុ៌នក្រុមហ៌ុនមួយចំនួនកំពុងប្រើប្រាស់ប្រពន័្ធ​​ Intranet ដើម្បីបង្កើតបរិយាកាសសហការក្នុងក្រុមហុ៌នដោយភ្ចាប់ក្រុមកាងារគម្រោង សកម្មភាពផ្សេងៗបញ្ចូលគ្នាទូទាំងក្រុមហ៊ុន។ ហើយខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនរបស់វា: - អ្នកពិគ្រោះយោបល់ផ្នែកលក… Read More
  • ៥-ចូរពន្យល់មុខងារឧបករណ៍communication Devices,CPU,input Devices,output Devices,primary?-CUP(central processing unit):មានមុខងារបំបែកទិន្នន័យដើមអោយទៅជាទម្រង់មួយដែលមានប្រយោជន៍ហើយត្រួតពិនិត្យទៅ​លើផ្នែកដ៏ទៃទៀតនៃប្រព័ន្ធcomputer។ -Primary storage:មានមុខងាររក្សាទុកនៅទិន្នន័យនិងពាក្យបញ្ជាកម្មវីធីនៅពេលកំពុងដំណើរការដោយឡែ… Read More
  • ​​​4 ប្រវិត្តសង្ខេបរបស់កុំព្យូរទ័រ ពេលបច្ចុប្បន្ននេះយើងកំពុងលាតត្រដាងនូវការផ្លាស់ប្តូរបច្ចេកវិជ្ជាដ៏ឆាប់រហ័សក្នុងទ្រង់ទ្រាយធំ។ទោះ ជាយ៉ាងណាក៏ដោយមានប្រទេសជាច្រើន កាលពីមុនបច្ចេកវិជា្ជគឺត្រូវបានគេជំរុញយ៉ាងពេញលេញ ដើម្បើអភិវឌ្ឍន៏ទៅ… Read More

0 comments:

Post a Comment

Sample text

Sample Text

Powered by Blogger.

Ads 468x60px

Followers

Featured Posts

Social Icons

Popular Posts

Recent Posts

Text Widget