Sunday, December 6, 2015

 ចក្ខុវិស័យ បេសកកម្ម និង គុណតម្លៃ
ចក្ខុវិស័យរបស់យើង ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជា ធនាគារ លំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់ សេវាកម្ម ធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់ ប្រកបដោយ បច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជាជឿ ទុកចិត្តក្នុងការបំពេញតម្រូវការ សេវាធនាគារផ្ទាល់ខ្លួននិង សម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។
បេសកកម្មរបស់យើង
បេសកកម្មរបស់យើងគឺដើម្បីជួយដល់ប្រទេសកម្ពុជា ធុរៈជនកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការ កសាងអនាគតកាន់តែទូលំទូលាយ និងត្រចះត្រចង់ តាមរយៈការផ្តល់សេវាធនាគារប្រកបដោយ ជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតក្នុងផ្នែកធនាគារសម្រាប់អ្នកទាំងអស់គ្នា។ ក្នុងនាម ជាធនាគារ 'ក្នុងស្រុក'ពិតប្រាកដមួយ យើងចាត់ទុកខ្លួនឯងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍ កម្ពុជា ក៏ដូចជាអាជីវកម្ម និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់ សេវាកម្មជូន ប្រទេសកម្ពុជា។
គុណតម្លៃរបស់យើង
គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង។ យើងជឿជាក់លើ សារសំខាន់នៃ៖
សុចរិតភាព និងសេចក្តីគោរព៖ នៅធនាគារ ABAយើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវ ខ្ពស់របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុច្ចរិត និងសេចក្តី គោរព។
ទំនុកចិត្ត និងភាពជាដៃគូ៖ នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជាជំនួយការ របស់លោកអ្នក។ យើងខិតខំធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។
គុណភាពនៃសេវាកម្ម៖ នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតប ចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយ ទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនកម្ពុជាទាំងអស់របស់យើង ពោលគឺ ក្នុងតួនាទីជាជំនួយការគ្រប់គ្រងគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្មរបស់លោកអ្នក។
ការចូលរួមចំណែក៖ នៅធនាគារ ABA យើងមានបំណងចូលរួមចំណែក ធ្វើឲ្យកាន់តែប្រសើរ សម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់សារប្រយោជន៍សម្រាប់ ការរស់នៅរបស់ អតិថិជនយើងក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។
និរន្តរភាព និងការរីកចម្រើន៖ នៅធនាគារ ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារ យើងនិងប្រជាជនកម្ពុជាព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏ មោះមុតដូចគា្នចំពោះបុគ្គលិករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរ។ នេះគឺជាវិធីសាស្រ្ត មួយដែលអាចឱ្យយើងធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។
ក្រមសីលធម៌ និងសុជីវធម៌៖ នៅធនាគារ ABA យើងមានការយកចិត្តទុកដាក់ចំពោះការទទួល ខុសត្រូវផ្នែកសង្គមរបស់យើង។ យើងនឹងអនុវត្តស្តង់ដារក្រមសីលធម៌ខ្ពស់ និងមានសុជីវធម៌ រវាងគ្នានឹងគ្នាព្រមទាំងអ្វីគ្រប់យ៉ាងដែលយើងកំពុងអនុវត្តពោលគឺទាំងនៅក្នុង និងក្រៅធនាគារ។ ទាំងនេះគឺជាគោលការណ៍ដែលបង្កើតឡើងជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃពោលគឺ ជាមួយអតិថិជននិងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជាជាមួយបុគ្គលិករបស់យើង ផងដែរ។

Related Posts:

  • E-visa Read More
  • Name  :  Kim sreypich Option: Manufacturing and Production Email : Kimserypich@Email.com Tel     : 092 733 413 Facebook: pich kim … Read More
  • Name: Pann Somaly Option: Managment Email: pannsomaly096@gmail.com facebook: Oun Maly Tel: 081477745… Read More
  • Name: Soklin Kousum Name   :  Soklin Kousum Option :  Account Email  : Soklinkousum24@gmail.com Phone number : 095 545 656                &nbs… Read More
  • Soklin Kousum Visa Card Read More

0 comments:

Post a Comment

Sample text

Sample Text

Powered by Blogger.

Ads 468x60px

Followers

Featured Posts

Social Icons

Popular Posts

Recent Posts

Text Widget