Sunday, December 27, 2015
Sunday, December 20, 2015
- 7:10 PM
- Unknown
- No comments
3.ប្រពន័្ធមានអាចផ្ដល់អោយប្រសិទ្ធភាពថ្មីតាមរយះសេវាដូចជាATM, Telephone System,អាកាសយាន្តដ្ធាន គ្រប់គ្រងដោយកុំព្យួទ័រ ហើយនិងឧបករណ៏ស្ទង់អាកាសធាតុ
Information System provide new efficiencies thought services through services such as automated teller machines (ATMs) , telephone system ,or computer-controlled airplanes and air terminals.
Information System provide new efficiencies thought services through services such as automated teller machines (ATMs) , telephone system ,or computer-controlled airplanes and air terminals.
- 7:09 PM
- Anonymous
- No comments
៥. អ៊ីនធឺណែតអាចត្រូវបានគេប្រើដើម្បីចែកចាយ Softwareខុសច្បាប់ គ្មានច្បាប់កម្មសិទ្ធ បញ្ញា ដូចជា សៀវភៅ អត្ថបទជាដើម។
The Internet can be used to distribute illegal copies of software,books,articies,and other intellectual property.
example: ការcopy យកដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។ល
The Internet can be used to distribute illegal copies of software,books,articies,and other intellectual property.
example: ការcopy យកដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។ល
- 7:02 PM
- pann somaly
- No comments
៥.ចែកចាយនូវពត៏មានបានទាន់ពេលទៅកាន់មនុស្ស រាប់លាននាក់ទូទាំងពិភពលោក
គុណសម្បតិ្ត ការចែកចាយនូវពត៏មានទៅកាន់មនុស្សរាប់លាននាក់ធ្វើអោយ ការប្រើប្រាស់ប្រព័ន្ធពត៏មានមានការរីកចំរើន និងទូលំទូលាយ
គុណវិបត្តិ អ្នកខ្លះចូលចិត្តប្រើប្រាស់ប្រព័ន្ធពត៏មានរហូតដល់ភ្លេចការសិក្សា
គុណសម្បតិ្ត ការចែកចាយនូវពត៏មានទៅកាន់មនុស្សរាប់លាននាក់ធ្វើអោយ ការប្រើប្រាស់ប្រព័ន្ធពត៏មានមានការរីកចំរើន និងទូលំទូលាយ
គុណវិបត្តិ អ្នកខ្លះចូលចិត្តប្រើប្រាស់ប្រព័ន្ធពត៏មានរហូតដល់ភ្លេចការសិក្សា
- 7:00 PM
- kimserypich
- No comments
1 ប្រព័ន្ធព័ត៏មានអាចធ្វើការគណនា រឺ ដំណើរការសន្លឹកការងារលឿនជាងមនុស្ស៕
មានន័យថា = ការធ្វើការអ្វីមួយមនុស្សតែងតែចង់អោយការងាររបស់ពួកគេមានភាពរហ័សដូច្នោះក្រុមហ៊ុន រឺ ធនាគារ ត្រូវការដូចជា ម៉ាស៊ីនព្រឺន និង ម៉ាស៊ីនគិតលេខ ដើម្យីអោយការងាររបស់ពូកគេមានភាពលឿន
មានន័យថា = ការធ្វើការអ្វីមួយមនុស្សតែងតែចង់អោយការងាររបស់ពួកគេមានភាពរហ័សដូច្នោះក្រុមហ៊ុន រឺ ធនាគារ ត្រូវការដូចជា ម៉ាស៊ីនព្រឺន និង ម៉ាស៊ីនគិតលេខ ដើម្យីអោយការងាររបស់ពូកគេមានភាពលឿន
- 7:00 PM
- Unknown
- No comments
ផលប៉ះពាល់អវិជ្ជមាននៃប្រព័ន្ធ(Negative Impacts)
២.អាចអនុញ្ញាត្តិឲ្យក្រុមហ៊ុនប្រមូលពត៌មានពីប្រវិត្តិផ្ទាល់ខ្លួនអំពីមនុស្សផ្សេងៗដែលប្រព្រឹត្តិបំពាននូវ
បុគ្គលភាពរបស់ពូកគេ មានន័យថា៖ ក្រុមហ៊ុនឬក៏អង្គភាពមួយបានបំពានដោយយកប្រវត្តិផ្ទាល់
ខ្លួន ឬក៏ពត៌មានដែលទាក់ទង របស់ក្រុមហ៊ុនផ្សេងទៀតទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត្តិ
ពីបុគ្គលនោះ។
Monday, December 14, 2015
Sunday, December 13, 2015
Sunday, December 6, 2015
- 5:58 PM
- kimserypich
- No comments
ទស្សនវិស័យ បេសកកម្ម និងតម្លៃស្នូល
ទស្សនវិស័យ:
ជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ ជូនអតិថិជនគ្រប់កំរិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណង រីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតំលៃជានិរន្ត ដល់ភាគទុនិក បុគ្គលិក និង សង្គម។
បេសកកម្ម:
អភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតតាមតម្រូវការទីផ្សារ ព្រមទាំងបម្រើសេវាល្អបំផុតជូនអតិថិជន។
តម្លៃស្នូល:
ការជឿទុកចិត្ត, ការច្នៃប្រឌិត, ការយកចិត្តទុកដាក់, សហគ្រិនភាព ។
- 5:30 PM
- kimserypich
- No comments
ជីវប្រវត្តិរបស់ធនាគារ
ធនាគារប្រៃសណីយ៍កម្ពុជា ក. (CP Bank )គឺជាធនាគារពាណិជ្ជ ផ្តល់ជូននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីបំពេញទៅតាមសេចក្តីត្រូវការរបស់អតិថិជនគ្រប់ លំដាប់ថ្នាក់ រួមទាំង រូបវន្តបុគ្គល នីតិបុគ្គល ឬ សហគ្រាសនានានៅក្នុងប្រទេសកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានភាគទុនិកចំនួនបីគឺ កាណាឌីយ៉ាអ៊ីនវេសមិន ហូលឌីង, ហ្វូលឺតុន ហ្វាយណាន់ស៊ល្យហូលឌីង, និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ។ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានទទួលអជ្ញាប័ណស្របច្បាប់ពី ធនាគារជាតិនៃកម្ពុជា នៅខែកញ្ញាឆ្នាំ 2013 ដែលផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផេ្ទរប្រាក់ និងសេវាប្តូរប្រាក់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងពង្រីក ឬបង្កើតអាជីវកម្មថ្មី។ ដោយមានផែនការ យុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ និងការប្តេជ្ញាចិត្តដ៏មុតមាំ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងពង្រីកការិយាល័យសាខារបស់ខ្លួនឲ្យបានជាង 100 សាខានៅទូទាំងប្រទេសកម្ពុជានៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ។
យើងទទួលស្គាល់ថាទ្រព្យដ៏សំខាន់បំផុតរបស់យើងគឺជាបុគ្គលិក ហេតុដូច្នោះហើយយើងបានបង្កើតបរិយាកាសល្អៗភាពជាអ្នកដឹកនាំ និងឱកាសដ៏ល្អមួយដែលនឹងឈានមុខគេក្នុង វិស័យទីផ្សារ ដើម្បីធ្វើអោយក្រុមគ្រប់ផ្នែកបានការរីកចម្រើន។
- 5:28 PM
- Unknown
- No comments
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
មីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា
ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយពីប្រទេសកម្ពុជាបានបញ្ចប់សង្រ្គាមដ៏វិនាសសកម្មក្រោមការគ្រប់គ្រងផ្តាច់ការក្នុងរបប
ប៉ុល ពត
ដែលមានរយ:ពេលរហូតដល់ទៅបីឆ្នាំប្រាំបីខែនោះមកធ្វើអោយប្រទេសជាតិធ្លាក់ដល់ចំនុចសូន្យដោយគ្មាន
បន្សល់ទុកនូវអ្វីទាំងអស់រាប់ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង
វិស័យសេដ្ឋកិច្ច វិស័យទូរគមនាគមន៍ វិស័យ ធនាគារ
និងវិស័យផ្សេងៗទៀតជាពិសេសទៀតនោះគឺធនធានមនុស្សនេះតែម្តងគឺបានរលាយអស់ស្ទើទាំងស្រុង។
ទើបតែក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩មកទើបប្រទេសជាតិបានចាប់ផ្តើមងើបឡើងបន្តិចម្តងៗ
និងវិស័យផ្សេងៗក៏មាន ដំណើរការជាហូរហែឡើងវិញផងដែររាប់ទាំងវិស័យធនាគារ
និងហិរញ្ញវត្ថុផងដែរ។ ហើយបើនិយាយពីវិស័យមីក្រូ
ហិរញ្ញវត្ថុវិញគឺបានចាប់ផ្តើមកកើតជាថ្មីឡើងវិញកំឡុងទសវត្សន៍ឆ្នាំ១៩៩០
ដែលប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនៅពេល
នោះគឺស្ថិតនៅក្រោមសកម្មភាពជាលក្ខណៈអង្គការក្រៅរដ្ឋាភិបាលតែប៉ុណ្ណោះ។
ក្នុងនោះមាន GRET បានចាប់ផ្តើម គំរោងឥណទានជនបទសាកល្បងនៅក្នុងខេត្តចំនួនបី
(ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង) ក្នុងព្រះរាជា
ណាចក្រកម្ពុជា។
ការកកើតឡើងវិញរបស់មីក្រូហិរញ្ញវត្ថុនៅទស្សវត្សន៍នោះ
គឺដើម្បីបំពេញបន្ថែមការខ្វះចន្លោះរបស់ធនាគារ ជាពិ
សេសធនាគារពាណិជ្ជដែលមិនបានបំរើសេវាឥណទានទៅដល់ទីជនបទដាច់ស្រយាលដែលនៅទស្សវត្សនោះ
គឺ ធនាគារបានស្រូបយកអតិថិជនបានត្រឹមតែ២០%[1]
នៃប្រជាពលរដ្ឋសរុបក្នុងទូទាំងប្រទេសតែប៉ុណ្ណោះ ហើយ
ប្រជាពលរដ្ឋទាំងនោះគឺភាគច្រើនគឺជាអ្នកដែលមានសេដ្ឋកិច្ចគ្រួសារប្រសើរ
និងធូធារមធ្យមផងដែរ និងអ្នកទាំង នោះគឺភាគច្រើនរស់នៅទីប្រជុំជន និងទីក្រុង។
ដូច្នេះក្រៅពីនោះគឺប្រជាពលរដ្ឋមិនមានឱកាសក្នុងការទទួលបាន
ប្រាក់កំចីឥណទានពីធនាគារដែលយកការប្រាក់ទាបសមរម្យនោះទេ។
កត្តាមួយទៀតនោះគឺដើម្បីជួយសំរួលដល់ប្រជាពលអោយបានខ្ចីប្រាក់
ដែលមានអត្រាការប្រាក់ទាបសមរម្យជាង
ឈ្មួញចងការប្រាក់នៅតាមភូមិស្រុករបស់ពួកគាត់តាមរយៈការខ្ចីប្រាក់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។សំនួរសួរថា៖
ចុះបើប្រជាពលរដ្ឋចង់ខ្ចីប្រាក់ដើម្បីយកទៅប្រកបមុខរបរផ្សេងៗ ឬពង្រីកមុខរបរ
ឬធ្វើអ្វីមួយតើ គាត់ត្រូវទៅរកខ្ចីប្រាក់ពីនរណាគេនៅមុនទស្សវត្ស១៩៧៩
ដល់១៩៩០? ចំលើយឆ្លើយថា៖ គឺមានតែម្យ៉ាងគត់គឺ
ទៅរកខ្ចីប្រាក់ពីឈ្មួញចងការប្រាក់ដែលរស់នៅតាមភូមិ ស្រុក
របស់គាត់ដែលនៅពេលនោះទោះបីអត្រាការប្រាក់
ដែលឈ្មួញចងការប្រាក់ទាំងនោះបានយកការប្រាក់ខ្ពស់ គឺខ្ពស់រហូតដល់ទៅ ១០%
ឬ២០%ក្នុងមួយខែៗក៏ដោយក៏ ពួកគាត់នៅតែខ្ចីប្រាក់ដែរ។
មួយវិញទៀតនោះមានអ្នកខ្ចីខ្លះបាននិយាយផងដែរថាការប្រាក់១០% ឬ២០%ក្នុង
មួយខែៗគឺមិនថ្លៃទេសំរាប់គាត់។ សំនួរសួរថាមូលហេតុអ្វី?
មូលហេតុគឺគាត់គ្មានអ្នកអោយខ្ចីប្រាក់ណាផ្សេងទៀត
ដើម្បីយកមកធ្វើការប្រៀបធៀបឡើយក្រៅតែពីឈ្មួញចងការប្រាក់នៅភូមិ
ស្រុករបស់ពួកគាត់។
កត្តាទាំងនេះហើយធ្វើអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានចាប់ផ្តើមដើរតួនាទីឡើងវិញក្នុងនាមជាប្រតិបត្តិករក្នុងការចូល
ទៅបំពេញនូវចន្លោះខ្វះខាតទាំងនេះដើម្បីអោយប្រជាពលរដ្ឋ
ដែលភាគច្រើនជាស្រ្តីអោយមានឱកាសក្នុងការខ្ចីប្រាក់ យកទៅចាប់ផ្តើមមុខរបរ ឬ
ពង្រីកមុខរបរដែលមានស្រាប់អោយកាន់តែប្រសើរឡើងតាមរយៈខ្ចីប្រាក់ឥណទានពីគ្រឹះ
ស្ថានមីក្រូហិរញ្ញវត្ថុ។ សកម្មភាពទាំងនេះគឺសបញ្ជាក់អោយឃើញថា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិតជាបានដើរតួនាទី យ៉ាងសំខាន់ និងយ៉ាងសកម្ម
និងមានប្រសិទ្ធិភាពខ្ពស់ក្នុងកាជួយស្តារ
និងធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា
ដែលអោយកាន់តែប្រសើរឡើងថែមទៀតស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលកំពុងបើកទូលាយ នូវគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរីទាំងក្នុងប្រទេស
ក្នុងតំបន់ និងទាំងនៅលើឆាកអន្តរជាតិផងដែរ។ ជាមួយ
នេះផងដែររាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ និងប្រកាសឆ្នាំ២០០៦ គឺជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ទស្សនៈ និងបេសកកម្ម |
- 5:24 PM
- Unknown
- No comments
I.ប្រវិត្តិក្រេឌីត
ក្រេឌីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំមុខគេមួយក្នុងប្រទេសកម្ពុជា។ ដំបូងក្រេឌីត គឺជាកម្មវិធីមួយរបស់អង្គការសង្គ្រោះពិភពលោក សហរដ្ឋអាមេរិក (World Relief US) ដែលបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ជាមួយនឹងការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងផ្តល់ការបណ្តុះបណ្តាលផ្នែកសុខភាពដល់ស្ត្រីនៅតាមជនបទ នានានៃប្រទេសកម្ពុជា។ ក្រោយពីបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៤ មក ក្រេឌីតបានបង្ហាញនូវការរីកចំរើនរបស់ខ្លួនឥតឈប់ឈរ ទាំងគុណភាព ប្រាក់ចំណេញក៏ដូចជាការចូលរួមអភិវឌ្ឍន៍សហគមន៍ និងអតិថិជនផងដែរ។ ចុងឆ្នាំ ២០១០ ក្រេឌីត បានទទួលនូវអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ទទួលប្រាក់បញ្ញើពីធនាគារជាតិ នៃកម្ពុជា ផងដែរ។ នៅឆ្នាំ ២០១២ ភ្នាក់ងារវាយតំលៃ Microfinanza ក៏បានធ្វើការវាយតំលៃលើក្រេឌីត និងបានបងា្ហញថាក្រេឌីតបានបោះជំហានឆ្ពោះទៅកាន់ដំណាក់កាលថ្មី មួយទៀត គឺផ្នែកហិរញ្ញវត្ថុទទួលបាន BBB- និងផ្នែកសង្គមទទួលបាន BB+ ។ នៅឆ្នាំ ២០១២ ក្រេឌីតបានទទួលស្វាគមន៍នូវមា្ចស់ភាគហ៊ុនថ្មីគឺ Phillip MFIs Pte Ltd ដែលជាផ្នែកមួយនៃ PhillipCapital (www.phillip.com.sg) មកពីប្រទេសសឹង្ហបុរី ដែលជាស្ថាប័នហិរញ្ញវត្ថុនាំមុខគេនៅអាស៊ី ជាមួយនឹងតំបន់ប្រតិបត្តិការជុំវិញពិភពលោក និងកំពុងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុច្រើនប្រភេទ ប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ជូនដល់អតិថិជនចាប់ពីអតិថិជនតូច ដល់លំដាប់សាជីវកម្មធំៗ។ ក្រេឌីតមានគោលការណ៍គ្រឹះចំនួន៣ គឺនិរន្តរ៍ភាព ជួយអតិថិជនដើម្បីសំរេចគោលដៅអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច និងការដើរតាមការណែនាំរបស់ព្រះជាមា្ចស់។
ដើម្បី ពង្រីកប្រសិទ្ធិភាពភាពសេវាកម្មទៅកាន់អតិថិជនក្រីក្រ ក្រេឌីតក៏បានពង្រីកបន្ថែមនូវកម្មវិធី Vulnerable Service Unit (VSU) ដោយធ្វើការតាមរយៈអង្គការដៃគូអភិវឌ្ឍន៍មួយចំនួន ដែលផ្តល់នូវសេវាបន្ថែមមួយចំនួនទៀតដូចជា វគ្គបណ្តុះបណ្តាលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ (ការគ្រប់គ្រងបំណុល ការសន្សំប្រាក់ និងការគ្រប់គ្រងចំណូលចំណាយក្នុងគ្រួសារ) វគ្គបណ្តុះបណ្តាលកសិកម្មពិសេស១ ការអប់រំកុមារ ការថែទាំសុខុមាលភាព ការកសាងឥរិយាបថ ការយល់ដឹងពីជំងឺអេដស៍។ វគ្គបណ្តុះបណ្តាលខ្លះធ្វើការបង្ហាត់បង្រៀនដោយបុគ្គលិកជំនាញ របស់ក្រេឌីតផ្ទាល់ និងខ្លះទៀតបង្រៀនដោយអង្គការដែលជាដៃគូ ដោយផ្អែកតាមប្រធានបទ។
គិតត្រឹមខែធ្នូ ឆ្នាំ ២០១៤ នេះ ក្រេឌីតមានទ្រព្យសកម្មសរុបចំនួន ១២១,៥២ លានដុល្លារ រួមជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រហែល ៨៩.១៨៨ គ្រួសារ ( ៩៣.០៨១ គណនី) ការប្រមូលសន្សំបានពីអ្នកដាក់ប្រាក់បញ្ញើ ២៤.២២៣ (២៨.១៤៩គណនី) ក្នុងតំបន់ប្រត្តិការណ៍របស់ខ្លួន ១៧ ខេត្ត-ក្រុង ក្នុងចំណោម ២៤ ខេត្ត-ក្រុង នៃប្រទេសកម្ពុជា។ អតិថិជនប្រមាណ ២៨.៤៧៤ ទទួលបានការបណ្តុះបណ្តាទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ នឹង៦.៩៥៥ បានទទួលការបណ្តុះបណ្តាវិស័យកសិកម្មពិសេស និង ១៣.៣០២ បានទទួលការបណ្តុះបណ្តាលការអប់រំកុមារ។ ក្រេឌីតបានធ្វើសកម្មភាពសង្គមជាច្រើនផ្សេងៗទៀត ចំពោះព័ត៌មានលម្អិតលោកអ្នកអាចមើលតាមរយៈរបាយការណ៍សង្គមរបស់យើង ។
II.ទស្សនវិស័យ បេសកកម្ម និងគុណតំលៃ
ទស្សនវិស័យ:ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសហគមន៍ តាមរយៈការផ្តល់លទ្ធភាពដល់ប្រជាជនក្រីក្រដែលសកម្មក្នុងផ្នែក
សេដ្ឋកិច្ច ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។
បេសកកម្ម: ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលអាចជឿទុកចិត្តបាន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ
ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុច្រើនប្រភេទដល់សហ គមន៍ដោយបម្រើ
និងការពារអតិថិជនរបស់យើង និងរក្សានិរន្តរភាពរបស់គ្រឹះស្ថានជាមួយការបេ្តជ្ញាចិត្តជួយជន
ក្រីក្រ។គុណតំលៃរបស់ក្រេឌីត
ការប្តេជ្ញាចិត្ត
: ខិតខំដើម្បីសម្រេចឧត្តមភាពផ្នែកសេវា
សុចរឹតភាព
: ធ្វើអ្វីដែលត្រឹមត្រូវ
ការងារជាក្រុម
: រួមគ្នាសម្រេចគោលបំណងរួមមួយ
ការទទួលខុសត្រូវ
: មានគណនេយ្យភាពចំពោះសកម្មភាពរបស់យើង
សេចក្តីថ្លៃថ្នូរ
: សម្តែងការគោរពចំពោះមនុស្សគ្រប់រូប
តម្លាភាព : ធ្វើការដោយមានភាពច្បាស់លាស់ និងគោរពតាមក្រមសីលធម៌
ការប្រាស្រ័យទាក់ទង: ប្រាស្រ័យទាក់ទងជាមួយមនុស្ស
គ្រប់រូបដោយបើកចំហ និងរួសរាយរាក់ទាក់
ជំនឿលើគ្រិស្គសាសនា : ប្រព្រឹត្តខ្លួនតាមសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ
III. ទីតាំងក្រេឌីតសាខាបន្ទាយមានជ័យ
អនុសាខាមង្គលបូរី
ផ្ទះលេខ២៦៥ ក្រុម១៥ ភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទៈ (៨៥៥) ៥៤ ៦៣៨ ០០០៤.
Subscribe to:
Posts (Atom)