Sunday, December 6, 2015

ប្រវត្តិធនាគារ
ធនាគារ ABA មានប្រវត្តិបើកសាជីវកម្មជាយូរមកហើយ។ ធនាគារនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ 1996 ដែល មានឈ្មោះថា Advanced Bank of Asia limited ហៅកាត់ថា 'ធនាគារ ABA' ហើយដើមឡើយ ត្រូវបានបង្កើត ដើម្បីផ្តល់សេវាកម្មធនាគារ ពាណិជ្ជកម្មដល់អតិថិជន ជាក្រុមហ៊ុនមួយចំនួនតូច ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ ដោយ ចាប់តាំងពីក្លាយ ជាក្រុមហ៊ុន សាជីវកម្ម មក មានភាពលូតលាស់ ជាច្រើនកើតមានជាបន្តបន្ទាប់។ ខាងក្រោមនេះគឺជាបញ្ជី ព្រឹត្តិការណ៍គន្លឹះថ្មីៗរបស់ ធនាគារ៖
2007
  • ក្រុមហ៊ុនវិនិយោគឯកជន ទទួលបានភាគហ៊ុន 100% របស់ធនាគារ ABA ពីទីផ្សារដែល ទើបលេចចេញថ្មីនៅអាស៊ីមជ្ឈិម។
  • បើក​សាខា 'នៅតាម​ខេត្ត​' ដំបូងគេបង្អស់នៅសៀម​រាប។
  • ធនាគារ ABA បានចាប់ផ្តើម​ពង្រីកសេវាកម្ម​ចូលទៅក្នុង​សហគ្រាសធុនតូច និងមធ្យម ព្រមទាំង​វិស័យ​​សេវាធនាគារ​លក់រាយ។
  • ការភ្ជាប់ទំនាក់ទំនង​ដ៏សមស្របបំផុត​ជាមួយនឹង​ធនាគារ​ HSBC ។
2008
  • ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់​​សេវាធនាគារតាម​អ៊ិនធើណិ​ត iBank ប្រកបដោយបច្ចេកវិទ្យា ទំនើបបំផុត នៅក្នុងប្រទេស។  
  • កិច្ចព្រមព្រៀង​ជាមួយ MasterCard នាំឱ្យយើងខ្ញុំអាចដាក់ដំណើរការលើ​ការ​ប្រើប្រាស់​​ប័ណ្ណ​ ATM និង​ម៉ាស៊ីនឆូតប័ណ្ណ​នៅទូទាំងប្រទេសកម្ពុជា​។
  • បណ្តាញ​របស់ធនាគារ​បានកើនឡើងជាមួយនឹង​ការបង្កើតនូវ​សាខាចំនួន 4 កន្លែងបន្ថែម ទៀតនៅក្នុង រាជធានីភ្នំពេញ និង​សាខា 1 ទៀត​នៅ​ខេត្តបាត់ដំបង
  • CommerzBank AG (ប្រទេសអាល្លឺម៉ង់​) និង MashreqBank (​ហុងកុង​) បានក្លាយជា​ដៃគូ​សហប្រតិបត្តិការ​របស់យើង។
2009
  • ដំណើរការនៃការប្តូរឈ្មោះរ​បស់​ធនាគារ ABA។ យុទ្ធនាការ​ឃោសនា​ថ្មីមួយ​បានបើក ដំណើរការ​។​
  • ​ធនាគារ​បានដាក់បន្ថែមនូវ​ប្រព័ន្ធទូទាត់​សេវាផ្ទេរប្រាក់ MoneyGram និងបរិក្ខារ​ឥណទាន អាជីវកម្ម​ខ្នាតតូចដល់ផលប័ត្រឥណទានរបស់ខ្លួន។​
  • ​បណ្តាញ​សាខា​រាជធានី​ភ្នំពេញ​បានពង្រីកសារជាថ្មី​ម្តងទៀត ក្នុងនោះរួមមាន ​សាខា​ខណ្ឌ ទួលគោក​ និងសាខា​មួយផ្សេងទៀត​នៅក្នុង​បុរីកីឡា។​
  • ធនាគារ DBS (​ប្រទេសសិង្ហបុរី​) បានចាប់ផ្តើម​មានទំនាក់ទំនងសហប្រតិបត្តិការ​ជាមួយ​នឹង​ធនាគារ ABA។​
  • ធនាគារ ABA បានចាប់ផ្តើម​ចេញ​​​ប័ណ្ណឥណពន្ធ ​និងប័ណ្ណឥណទាន MasterCard (ប្រភេទ Standard ​និង Gold​) ។
2010
  • ធនាគារ ABA បានឈ្នះ​ពានរង្វាន់​កិត្យានុភាព​មាស​នៅក្នុង​ផ្នែកគ្រប់គ្រង​ និងទូទាត់ សាច់ប្រាក់​សកល​របស់ HSBC ចំពោះ​សេវាគ្រប់គ្រង និងទូទាត់​សាច់ ប្រាក់អន្ដរជាតិ​ល្អប្រសើរបំផុត។
  • ​​ បណ្តាញ​ដៃគូសហប្រតិបត្តិការ​​របស់​ធនាគារ ABA រួមមាន JP Morgan Chase Bank (សហរដ្ឋ អាមេរិក​) និង Standard Chartered Bank (​អង់គ្លេស​) ។
  • ​​ការដាក់ចេញឱ្យប្រើប្រាស់​​​នូវប័ណ្ណឥណពន្ធ ​និងប័ណ្ណឥណទាន​ Visa (ប្រភេទ Classic​ និង Gold) ត្រូវបានអនុវត្ត​។
2011
  • ធនាគារ ABA បានក្លាយជា​ស្ថាប័នហិរញ្ញវត្ថុដំបូងគេ​នៅកម្ពុជា​ដែលជាប់ឈ្មោះ ជា​ធនាគារ​លក់រាយ ប្រចាំឆ្នាំពី​​ទស្សនាវដ្តី​ Asian Bank & Finance នៅប្រទេស​សិង្ហបុរី។
  • មជ្ឈមណ្ឌលសេវាធនាគារដែលជាផ្នែកសំខាន់បំផុតមួយសម្រាប់អតិថិជនជាក្រុមហ៊ុន និង អតិថិជន VIP របស់ធនាគារ ដែលមានទីតាំងនៅចំបេះដូងនៃ​រាជធានីភ្នំពេញ​បានបើក ដំណើរការ។​
  • ​ធនាគារនេះ​បានបង្កើតវត្តមានរបស់ខ្លួននៅបណ្តាខេត្តនានា ដោយបានបង្កើតសាខាថ្មីមួយនៅក្នុង ខេត្តកំពង់​ចាម​។​
  • ​ ដោយមានការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ថ្មីមួយ និងនៅក្នុងវិធី​សាស្ត្រសង្គម និង​សេដ្ឋកិច្ចនោះ ​ធនាគារ ABA បានកែសម្រួលកម្មវិធីមីក្រូអាជីវកម្មពិសេស​ដែល ផ្តល់ជូនអតិថិជននូវ ខ និងលក្ខខណ្ឌ​កាន់តែល្អ ប្រសើរជាច្រើន បើប្រៀបធៀបទៅនឹង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ និងធនាគារផ្សេងទៀត។​
  • ក្នុងការអភិវឌ្ឍន៍ ​យុទ្ធសាស្រ្ត​គ្រប់គ្រង​ហានិភ័យរបស់ខ្លួន ​ធនាគារ ABA បានបង្កើត នាយកដ្ឋាន​គ្រប់ គ្រងហានិភ័យ ដើម្បីអាចសន្និដ្ឋានភាពប៉ះពាល់ដែល​អាចដឹងបានពាក់ព័ន្ធ នឹងហានិភ័យឥណទាន ទីផ្សារ​ សន្ទនីយ (liquidity) និងប្រតិបត្ដិការ​​។​
  • ​ធនាគារ China Construction Bank (​ប្រទេសចិន) និង Standard Chartered Bank (ប្រទេសថៃ​) បានក្លាយ ជា​ដៃគូ​សហប្រតិបត្តិការ​របស់​ធនាគារ ABA ។
2012
  • យោងតាម​ផែនការពង្រីក​សាខា និងបណ្តាញ ​ATM របស់ខ្លួន​ ធនាគារ ABA បានបើក​សាខា​មួយទៀត​នៅស្ទឹង​មានជ័យ​ក្នុង​រាជធានីភ្នំពេញ។​
  • ផ្តោតការយកចិត្តទុកដាក់ ​​លើការចំណាយ​ជួសជុល​សាខាការិយាល័យកណ្តាល​ របស់ ធនាគារដោយ បង្កើនវត្តមាននៅក្នុងខេត្តសៀមរាប តាមរយៈការផ្លាស់ប្តូរ ទីតាំងទៅកាន់ បរិវេណ​ដែលធំជាងមុន។
  • ​វត្តមាន ATM ​បានពង្រីក​សេវាកម្មចំនួន 30% ដែលនាំឱ្យមាន​ម៉ាស៊ីន ATM សរុប​ដល់ទៅ 41កន្លែង។
  • ទស្សនាវដ្តី ​Asian Bank & Finance នៅប្រទេស​សិង្ហបុរីបានផ្តល់ពានរង្វាន់ដល់​ធនាគារ ABA ជា “ធនាគារបច្ចេកវិទ្យា និងប្រតិបត្តិក្នុងស្រុកប្រចាំឆ្នាំនៅកម្ពុជា”។​
  • ធនាគារ Vietcom Bank (វៀតណាម) បានបន្ថែមទៅក្នុងបណ្តាញធនាគារទំនាក់ទំនង​។
2013
  • ធនាគារ ABA បានចាប់ផ្តើមដំណើរការសេវាលំដាប់ខ្ពស់ ABA Priority ដោយបេ្តជ្ញា ផ្តល់សេវា​ធនាគារ ទំនាក់ទំនងជាពិសេសដល់អតិថិជនឱ្យទទួលបានប្រាក់ចំណេញខ្ពស់។
  • គម្រោងថ្មីដោយមានប្រព័ន្ធទូទាត់ប្រាក់ Pay&Go ត្រូវបានអនុវត្ត។ កម្មវិធីអនុវត្តនេះ អនុញ្ញាតឱ្យ អតិថិជនបញ្ចូល​ទឹកប្រាក់ក្នុងគណនីរបស់ខ្លួនសម្រាប់ក្រុមហ៊ុនផ្តល់សេវានានា​ តាមរយៈទូ ATM និង សាខារបស់យើង។ អត្ថប្រយោជន៍មួយផ្សេងទៀត គឺ ជាម៉ាស៊ីន ដាក់សាច់ប្រាក់ ដែលផ្តល់ ភាព លទ្ធភាពបន្ថែមក្នុងការ​សងប្រាក់កម្ចី និងបញ្ចូលសាច់ប្រាក់ ក្នុងគណនីបញ្ញើ។
  • រយៈពេលពីរឆ្នាំជាប់គ្នា ធនាគារ ABA បានទទួលពានរង្វាន់ជា “ធនាគារបច្ចេកវិទ្យា និង ប្រតិបត្តិក្នុង ស្រុកប្រចាំឆ្នាំនៅកម្ពុជា” ដោយធនាគារអាស៊ី និងទស្សនាវដ្តីហិរញ្ញវត្ថុ (ប្រទេសសិង្ហបុរី)។

0 comments:

Post a Comment

Sample text

Sample Text

Powered by Blogger.

Ads 468x60px

Followers

Featured Posts

Social Icons

Popular Posts

Recent Posts

Text Widget